Responsive Ads Here

ads

loading...

Wednesday, May 8, 2019

ក្រុម Liverpool កក់កៅអីវគ្គផ្តាច់ព្រ័ត្រ Champions League ក្រោយយកឈ្នះ Barcelona ៤ : 0 (មានVideo)




ការប្រកួត UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២យប់  ម្ចាស់ផ្ទះហង្សក្រហម Liverpool៤:០ FC Barcelona សរុបលទ្ធផលទាំង២ជើង ៤-៣។ ក្រុម Liverpool បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League សាជាថ្មី ដោយរកបាន៤គ្រាប់ ពីខ្សែប្រយុទ្ធបែលហ្ស៊ិក Divock Origi ២គ្រាប់ នៅនាទី៧ និង៧៩ ខណៈ២គ្រាប់ទៀតរកបានដោយ ខ្សែបម្រើ  Wijnaldum នៅនាទី៥៤ និង៥៧។

គួររម្លឹកថា កាលពីជើងទី១ នៅឯកីឡដ្ឋាន Camp Nou ម្ចាស់ផ្ទះ FC Barcelona  ៣-០ ប៉ុន្តែពេលមកកាន់ទឹកដី Anfield ហង្សបានយកឈ្នះ Barca វិញដោយលទ្ធផល ៤-០ ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រដែលរៀបចំឡើងនៅទីក្រុង ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។ ជ័យជម្នះនេះ ត្រូវបានលោក Jurgen Klopp បញ្ជាក់ថា  គ្មានក្បួន ឬយុទ្ធសាស្ត្រអ្វី ដោយសារការលេងល្អរបស់កីឡាករប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រុម Liverpool កក់សំបុត្រវគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំនៅប្រទេសអេស្ប៉ាញរួចរាល់ ដោយរង់ចាំការប្រកួតរវាង Tottenham Hotspur និង AFC Ajax ខណៈជើងទី១ ខាងក្រុមមកពីហូឡង់ បានយកឈ្នះដោយលទ្ធផល ១-០ រួចហើយនោះ៕AC

No comments:

Post a Comment

ads

loading...