Responsive Ads Here

ads

loading...

Tuesday, May 7, 2019

បើករថយន្ត RANGE ROVER បុកបង្គោលភ្លើង និងបង្គោលប៉ាណូ បាក់អស់២ដើមរងការខូចខាតយ៉ាងដំណំ



ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក RANGE ROVER ក្នុងល្បឿនលឿន ហើយរេចង្កូត ជ្រុលទៅបុកបង្គោលភ្លើង និងបង្គោលប៉ាណូវីងវេលុយបាក់អស់ចំនួន២ដើម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យដាច់ភ្លើងងងឹតផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០១៩ ទល់មុខផ្សារបឹងតាម៉ាត ផ្លូវបេតុងបឹងតាម៉ាត ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ វ័យប្រហែលជាង៣០ឆ្នាំ ធ្វើដំណើរតាមផ្លូវបេតុងបឹងតាម៉ាត ក្នុងទិសដៅពីលិច ទៅកើតក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុក  បង្គោលភ្លើងបេតុង និងបង្គោលប៉ាណូវីងវេលុយ បាក់សង្កត់លើរថយន្ត តែមិនបង្កគ្រោះថ្នាក់ដល់  មនុស្សណាម្នាក់នោះទេ។ ដោយឡែក រថយន្តបង្ករងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំផងដែរ ។

ភ្លាមនោះដែរ ក៏មានអ្នកបើករថយន្តស៊ីរ៉ែន មកដឹកអ្នកបើករថយន្តបង្កហេតុចេញទៅបាត់។ សមត្ថកិច្ចបានទាក់ទងទៅជំនាញចរាចរណ៍ចុះវាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុកនៅការរិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕AC

No comments:

Post a Comment

ads

loading...