h-news

Responsive Ads Here

ads

loading...

Monday, July 22, 2019

កម្លាំងអាវុធហត្ថបន្តប្រតិបត្តិការចុះបង្រ្កាបបទល្មើសព្រៃឈើ ដោយរឹបអូសបានឈើប្រណិតជាច្រើនម៉ែត្រគូប នៅស្រុកសំបូរ ខេត្តក្រចេះ


(ក្រចេះ)៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ ក្រោមបញ្ជាលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត នៅរសៀលថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០១៩ បានបន្តប្រតិបត្តិការចុះបង្រ្កាប និងរឹបអូសបានឈើជាច្រើនម៉ែត្រគូប នៅភូមិអូរកណ្ដៀ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រួចប្រគល់ឈើឲ្យរដ្ឋបាលព្រៃឈើ។

លោក ឡុង យឹង មេបញ្ជាការរងអាវុធហត្ថខេត្ត បានឲ្យភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទីទី២៣ ខែកក្ដដានេះ ថា កម្លាំងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៧០៨ និងកម្លាំងស្នាក់ការសន្តិសុខ៧១០ បានចុះបង្រ្កាប និងរឹបអូសបានឈើប្រណិតប្រភេទធ្នង់ជាច្រើនម៉ែត្រ រួចប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងចាត់ការបន្តទៀត។

លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ក៏បានឲ្យដឹងផងដែរថា ក្រោយពីកម្លាំងអាវុធហត្ថ រុករកឃើញឃើញទាំងនោះ នៅក្នុងចំការហើយ លោកក៏បានសហការជាមួយ កម្លាំងអាវុធហត្ថ នាំយកឈើទាំងនោះយកមករក្សាទុកនៅសង្កាត់ព្រៃឈើ។

សម្រាប់ឈើប្រណិតប្រភេទធ្នង់ និងឈើកកោះប្រភេទឈើលេខ១ នៅមិនទាន់ដឹងចំនួនម៉ែត្រគូបនោះទេ ខណនេះ កម្លាំងកំពុងធ្វើការវាស់វែងមិនទាន់រួច ព្រោះឈើទាំងនេះមានចំនួនច្រើន៕ Fresh News



Cận Cảnh Thăm Khám Gái “Trinh” Sau 7 Ngày Nâng Ngực Thu Cúc: Vòng 1 To Đẹp Thách Thức Mọi Ánh Nhìn

10$ ធ្វើអីក៏បាន

Friday, July 19, 2019

ចប់ហើយ​ បើចឹងមែននោះ ក្មេងៗហាមមើលណា

Friday, May 10, 2019

ចេញពីផឹកស៊ីបើករថយន្តបុកបង្គោលភ្លើងបាក់មួយដើម និងរេចង្កូតធ្លាក់ប្រឡាយទឹកស្អុយ នឹងត្រូវជនឈ្លាតឪ្យកាសកេងចំណេញ


ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនឹងបុរសពីរនាក់ទៀត បានបើករថយន្តឡិចស៊ីស RX330 ចេញពីផឹកស៊ី ត្រឡប់ទៅផ្ទះ តែមិនទាន់ដល់ផ្ទះផង ស្រាប់តែជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមហើយរថយន្តបង្កបានធ្លាក់ចូលប្រឡាយទឹកស្អុយ សំណាងដែរមិនបង្កឲ្យមានអ្នករងរបួស កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ជិតនិងផ្លូវរថភ្លើង ក្នុងភូមិអូឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីម្ចាស់រថយន្តបង្កបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់មានគ្នា៣នាក់ បានចេញពីផឹកស៊ីនៅហាងមួយកន្លែងម្តុំស្ទឹងមានជ័យ រួចបើករថយន្តម៉ាកឡិចស៊ីស RX-330 ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2AW-6780 បំណងត្រឡប់ទៅផ្ទះនៅបូរីពិភពថ្មីកំបូល ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានគេចពីម៉ូតូមួយគ្រឿងបើកនៅខាងមុខ បណ្តាលឲ្យរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម ហើយរថយន្តក៏ធ្លាក់ចូលប្រឡាយទឹកស្អុយផងដែរ។ តែអ្នកបើកបរ និងអ្នករួមដំណើរមិនរងរបួសនោះឡើយ។

ក្នុងករណីខាងលើ ក៏មានបុរសពីរនាក់ស្លៀកពាក់ស៊ីវិលសៀតIDនឹងចង្កេះ បានមកធ្វើការចរចាជាមួយម្ចាស់រថយន្តដោយជួយហៅរថយន្តស្ទូចជួយស្ទូចយកទៅផ្ទះឲ្យដោយទារជាលុយចំនួន៣០០ដុល្លារ តែម្ចាស់រថយន្តមិនព្រមធ្វើឲ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងអ្នកសារព័ត៌មានចុះមកផ្តិយករូបភាព ស្រាប់តែបុរសទាំងពីរនាក់នោះ បានរករឿងសមត្ថកិច្ច និងអ្នកសារព័ត៌មានមិនថតយករូបភាពថែមទៀត។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះទៅសួរនាំបុរសទាំងពីរនាក់នោះដែរ តែពួកគេមើលសភាពមិនស្រួលបាននាំគ្នាចេញពីកន្លែងកើតបាត់អស់។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕AC

ads

loading...