Responsive Ads Here

ads

loading...

Thursday, May 2, 2019

ប្រធានាធិបតីវេណេស៊ុយអេឡា៖ យោធាត្រូវតែបន្តបង្រ្កាបរាល់ក្រុមចង់ធ្វើរដ្ឋប្រហារ

 

វេណេស៊ុយអេឡា៖ កងកម្លាំងប្រដាប់អាវុធវេណេស៊ុយអេឡា នឹងបន្តប្រយុទ្ធប្រឆាំងរាល់ក្រុមទាំងឡាយណា ដែលមានបំណងរៀបចំផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល បន្ទាប់ពីការមានអំពាវនាវរបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ នៅថ្ងៃព្រហស្បតិ៍តនេះ។

ស្ថានការណ៍នៅវេណេស៊ុយអេឡា បានកើនឡើងកំដៅថែមមួយកម្រិតទៀត ក្នុងសប្តាហ៍នេះ ស្របពេលដែលមេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ហ៊្សាន ហ្គៃដូ បានប្រកូកប្រកាសឲ្យយោធាងើបបះបោរប្រឆាំងលោក ម៉ាឌូរ៉ូ ហើយក៏មានសេចក្តីរាយការណ៍ថា ក្រុមយោធាមួយក្តាប់តូចបានអនុវត្តន៍ផែនការធ្វើរដ្ឋប្រហារ។ ប៉ុន្តែរដ្ឋមន្រ្តីការពារជាតិវេណេស៊ុយអេឡា បានអះអាងថា រដ្ឋប្រហារនោះត្រូវបានបង្រ្កាប ខណៈបាតុកររាប់សិបនាក់រងរបួស ក្នុងការប៉ះទង្គិចដ៏ហិង្សាជាមួយកងកម្លាំងសន្តិសុខរដ្ឋាភិបាល។

ក្នុងអំឡុងព្រឹត្តិការណ៍មួយតាមកញ្ចប់ទូរទស្សន៍ លោក ម៉ាឌូរ៉ូ បានប្រកាសថា ជាការពិត ពួកយើងកំពុងស្ថិតក្នុងសមរភូមិ ដូច្នេះហើយត្រូវរក្សាស្មារតី ភាពជឿជាក់ និងវិន័យឲ្យបានល្អនៅក្នុងការប្រយុទ្ធនេះ ដើម្បីទប់ទល់ជាមួយក្រុមជនក្បត់ដែលមានផែនការអាក្រក់ចង់ធ្វើរដ្ឋប្រហារ៕Apsara


No comments:

Post a Comment

ads

loading...